In Conversation Podcast

In Conversation Podcast by Lyna Kourn

​

ជំរាបសួរ សូមស្វាគមន៍មកកាន់​ «ការសន្ទនា» ផតខាស់​!

លម្អិត​អំពី​ផតខាស់​

ផតខាស់ «ការសន្ទនា» គឺជាការជជែកពិភាក្សារវាងអ្នក​សម្របសម្រួល លីណា​ ជាមួយវាគ្មិន​នៅស្ទូឌីយោផ្ទាល់របស់​ពួកគាត់លើប្រ​ធានបទសិល្បៈ​។​​ យើង​នឹង​ជួបជាមួយ​នឹង​​សិល្បករ អ្នករៀបចំពិព័រណ៍ អ្នកធ្វើការផ្នែកវប្បធម៍ ។ល។ និង​​។ល។ គម្រោងនេះ មានមូលគំនិត ផ្តល់ជាទំរង់បន្ថែមទៅកាន់ទស្សនិកជន ដើម្បីស្វែង​យល់អំពីវិស័យសិល្បៈ សិល្បករខ្មែរ ការបង្កើត​ស្នាដៃសិល្បៈ ដំណើរជីវិត ភាពប្រឈម និង ការចែករំលែកគំនិតផ្សេងៗដោយសិល្បករ (ឬ វាគ្មិន)របស់យើង។ គម្រោងនេះ មានទម្រង់ផ្សព្វផ្សាយក្នុងបណ្តាញសង្គមជា សំឡេង និង វីដេអូ ជាភាសាខ្មែរ​ដែលមានជាអក្សរអង់គ្លេសរត់ពីក្រោម។​

អំពីអ្នកសម្របសម្រួល​

លីណា​ គឺ​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ឯករាជ្យ​ធ្វើ​ការលើវិស័យសិល្បៈ​ និង វប្បធម៌​តាំងពីឆ្នាំ​២០១៥មក។ គាត់​មានបទពិសោធន៍ជាអ្នក​គ្រប់គ្រងកម្មវិធីនៅគម្រោងសិល្បៈស-ស, ជំនួយការអ្នក​រៀបចំពិព័រណ៍ ជាផលិតករភាពយន្ត​ និង​ជាមគ្គទេសក៍ស្ថាបត្យកម្មក្នុង​គម្រោងវណ្ណម៉ូលីវណ្ណនៅអគារ​ប៊ូឌីង ស កាលពីឆ្នាំ​២០១៦-២០១៧។ ដោយជឿជាក់យ៉ាងមុតមាំលើសមត្ថភាពនៅក្នុងវិស័យសិល្បៈ និងភាពយន្

Podcast website

Listen in your app

Episodes

No episodes yet.